Recent Posts

Come to Join With us

Tuesday, February 5, 2013

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អង្គារ ទៅ​បំប្លេង​ក្នុង​ទន្លេ​ចតុមុខ

ព្រះ​ករុណា​ជា​អម្ចាស់​​ជីវិត​​លើ​ត្បូង និង​សម្តេច​ព្រះ​មហា​ក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​យាង​ប្រទាន​ព្រះរាជ​តំណាង គឺសម្តេច នរោត្តម យុវនាថ អម​ដោយ​ព្រះរាជ​វង្សា​នុវង្ស ដើម្បី​ដង្ហែ​ព្រះ​អង្គារ​ជា​ក្បួន យក​ទៅ​បំប្លែង ក្នុង​ទន្លេ​ចតុមុខ នៅ​ម៉ោង ៩ និង ៥០ នាទី។​
Tuesday, 05 February 2013

ព្រះ​ទីនាំង​សាឡង់ តុប​តែង​ជា​រូប​នាគ​ដង្ហែ​ព្រះ​បរមអដ្ឋិ​ទៅ​បំប្លេង​នៅ​ក្នុង​ទន្លេ​ចតុមុខ។​រូប​ថត​ហេង ជីវ័ន
ព្រះអង្គារ ត្រូវ​បាន​ដង្ហែ​ពី​វាល​ព្រះមេរុ ឆ្ពោះទៅ​កាន់​វេទិកា​អុំទូក នៅ​មុខ​ព្រះ​បរម​រាជ​វាំង នៅ​ជិត​ព្រះអង្គ​ដងកើ ហើយ​ព្រះ​រាជ​វង្សានុ​វង្ស នាំ​យក​ព្រះ​អង្គារ ទៅ​បំប្លែង នៅ​ទន្លេ​ចតុមុខ តាម​ព្រះ​ទីនាំង​សាឡង់ តុប​តែង​ជា​រូប​នាគ។
នៅ​រសៀល​ម៉ោង ១៦:៣០ ថ្ងៃទី៥ ខែ​កុម្ភៈ​នេះ ជួប​ជុំ​ព្រះ​រាជ​វង្សា​នុវង្ស ចៅជិត​ចៅចម ជំទាវ ខុនណាង ថ្នាក់​ដឹក​នាំ​ព្រឹទ្ធ​សភា រដ្ឋសភា រាជ​រដ្ឋាភិបាល មន្ត្រី​កិត្តិយស​នៅ​ទីលាន​ព្រះ​មេរុ។ ព្រះ​ករុណា​ជា​អម្ចាស់​​ជីវិត​​លើ​ត្បូង និង​សម្តេច​ព្រះ​មហា​ក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ស្តេច​យាង ព្រះ​បរម​អដ្ឋិ គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ រួច​ដង្ហែ​ទៅ​តម្កល់​នៅ​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះមេរុ និង​និមន្ត​ព្រះ​សង្ឃ ៩០​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្ប​ករណ៍។
កម្មវិធី​មាន អុជ​ប្រទីប​ជ្វាលា អុជ​កាំ​ជ្រួច ភ្ញីទៀន និង​និមន្ត​ព្រះសង្ឃ ៣២​អង្គ ចម្រើន​ព្រះ​បរិត្ត នៅ​ក្នុង​ព្រះមេរុ រួច​ទេសនា​បឋម​ត្រាស់ និង​ពុទ្ធាភិ​សេក។

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger