Recent Posts

Come to Join With us

Monday, February 4, 2013

ដង្ហែ​ព្រះ​បរម​អដ្ឋិ យាង​ទៅ​តម្កល់​នៅ​លើ​ព្រះមហា​បញ្ចា ៩ ជាន់

ភ្នំពេញ: ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីស្តេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​រើស​ព្រះ​បរម​អដ្ឋិ ( ព្រះបរមធាតុ ) ជាមួយនឹងសម្តេចម៉ែរួចហើយ ព្រះអង្គបានយាងដង្ហែព្រះបរមអដ្ឋិ ​ទៅ​តម្កល់​នៅលើ​ព្រះមហា​បញ្ចា ៩ ជាន់ ក្នុង​ព្រះ​ពន្លា​ខាងត្បូង​។
ថ្ងៃទី 5 កុម្ភៈ 2013
ដោយ: កូឡាប
CEN

​បន្ទាប់មក មានព្រះ​រាជពិធី​សាសនា សូត្រធម៌ សត្តប្បករណ៍ ថ្វាយព្រះបរមរតនកោដ្ឋ ដោយមាន​ការជួបជុំ​ព្រះរាជវង្សានុវង្ស ចៅជិត ចៅចម ជំទាវ ខុនណាង សម្តេច​អគ្គ​មហា​​ពញា​ចក្រី និង​លោកជំទាវ សម្តេចចៅហ្វា​វាំង និង​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ អនុប្រធាន ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា រដ្ឋសភា និង​លោកជំទាវ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀត។
​នៅ​ថ្ងៃទី​ប្រាំ នៃ​ព្រះរាជ​ពិធីបុណ្យ ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​អង្គារ ១០​រោច ខែបុស្ស ពុទ្ធសករាជ ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៣ ជា​ព្រះរាជ​កម្មវិធី​រើស​ព្រះ​បរម​ធាតុ ព្រះ​បរម​រតន​កោដ្ឋ និងដង្ហែព្រះអង្គារ ( ផេះ ) យកទៅយក​ទៅ​​បំប្លែង ក្នុង​ទន្លេចតុមុខ៕ H

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger