Recent Posts

Come to Join With us

Tuesday, February 5, 2013

រឿង​ដ៏​ល្បី​សម្រាប់​ដើម​ឆ្នាំ​២០១៣​របស់​​ឈិនឡុង​ Chinese Zodiac មានភាសាខ្មែរដែរ

រឿង​ដ៏​ល្បី​សម្រាប់​ដើម​ឆ្នាំ​២០១៣​របស់​​ឈិនឡុង​ Chinese Zodiac ​ដែល​រៀប​រាប់​អំពី​បញ្ហា​ចរាចរ​វត្ថុបុរាណ​នោះ​ មាន​ឈុត​មួយ​និយាយ​​អំពី​​ខ្មែរ​ដែរ។ រឿង​លំដាប់​ហូលីវូដ​ដ៏​ល្បី​នេះ​ និពន្ធ​ និង​សម្ដែង​ផ្ទាល់​ដោយ​​ឈិនឡុង​ (Jackie Chan)​ ដោយ​ថត​នៅ​ប្រទេស​បារាំង​ ជាមួយ​នឹង​តារា​ល្បី​ៗ ​មក​ពី​ចិន​ ហូលីវូដ​ និង​កូរ៉េ​ខាត​ត្បូង។ ក្រៅ​ពី​ឈុត​ឆាក​វាយ​តប់​គ្នា​ដ៏​ជក់​ចិត្ត​ ក៏​មាន​ឈុត​ឆាក​ដែល​អប់រំ​មនុស្ស​ឲ្យ​ចេះ​ឲ្យ​តម្លៃ​លើ​វត្ថុ​បុរាណ​ផង​ដែរ។ ក្នុង​ភាព​យន្ត ​Chinese Zodiac ​នេះ​ មាន​ការ​ដាក់​លក់​វត្ថុ​បុរាណ​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ប្រតិកម្ម​ ហើយ​គ្រប់​បណ្ដា​ទូរទស្សន៍​ផ្សេង​ៗ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​លក់​វត្ថុ​បុរាណ​នោះ។ ក្នុង​ឈុត​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ការ​លក់​ដូរ​វត្ថុបុរាណ​នេះ ទូរទស្សន៍​មួយ​បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា៖ “ការ​លក់​ទំនិញ​ខុស​ច្បាប់​​កាន់​តែ​ជំរុញ​ឲ្យ​កាន់​តែ​មាន​វិបត្តិ​ធ្ងន់ធ្ងរ”។ ថ្វីត្បិត​ឈុត​ដែល​និយាយ​ជា​ភាសា​ខ្មែរ​ហាក់​ដូច​ជា​ខ្លី​បន្តិច​ក្ដី​ វា​ធ្វើ​ឲ្យ​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​​បន្ដិច​ដែរ ​ទៅ​លើ​ឆាក​អន្តរ​ជាតិ​ ព្រោះ​ខ្មែរ​ក៏​មាន​វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវ​បាន​បាត់​បង​ ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​ដេញ​ថ្លៃ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ទៅ​វិញ។ បើ​បាន​ទស្សនា​រឿង​នេះ​ដោយ​ផ្ទាល់​ សង្ឃឹម​ថា​ ប្រិយមិត្ត​នឹង​មាន​មោទនភាព​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​ជា​មិន​ខាន៕

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger