ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ស្តេចយាងប្រទានព្រះរាជតំណាង គឺសម្តេច នរោត្តម យុវនាថ
អមដោយព្រះរាជវង្សានុវង្ស ដើម្បីដង្ហែព្រះអង្គារជាក្បួន
យកទៅបំប្លែង ក្នុងទន្លេចតុមុខ នៅម៉ោង ៩ និង ៥០ នាទី។
Tuesday, 05 February 2013
នៅរសៀលម៉ោង ១៦:៣០ ថ្ងៃទី៥ ខែកុម្ភៈនេះ ជួបជុំព្រះរាជវង្សានុវង្ស ចៅជិតចៅចម ជំទាវ ខុនណាង ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីកិត្តិយសនៅទីលានព្រះមេរុ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង ព្រះបរមអដ្ឋិ គង់ក្នុងព្រះកោដ្ឋពេជ្រ រួចដង្ហែទៅតម្កល់នៅលើព្រះមហាបញ្ចាក្នុងព្រះមេរុ និងនិមន្តព្រះសង្ឃ ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
កម្មវិធីមាន អុជប្រទីបជ្វាលា អុជកាំជ្រួច ភ្ញីទៀន និងនិមន្តព្រះសង្ឃ ៣២អង្គ ចម្រើនព្រះបរិត្ត នៅក្នុងព្រះមេរុ រួចទេសនាបឋមត្រាស់ និងពុទ្ធាភិសេក។
Tuesday, 05 February 2013
ព្រះទីនាំងសាឡង់ តុបតែងជារូបនាគដង្ហែព្រះបរមអដ្ឋិទៅបំប្លេងនៅក្នុងទន្លេចតុមុខ។រូបថតហេង ជីវ័ន
ព្រះអង្គារ ត្រូវបានដង្ហែពីវាលព្រះមេរុ ឆ្ពោះទៅកាន់វេទិកាអុំទូក
នៅមុខព្រះបរមរាជវាំង នៅជិតព្រះអង្គដងកើ ហើយព្រះរាជវង្សានុវង្ស
នាំយកព្រះអង្គារ ទៅបំប្លែង នៅទន្លេចតុមុខ តាមព្រះទីនាំងសាឡង់
តុបតែងជារូបនាគ។នៅរសៀលម៉ោង ១៦:៣០ ថ្ងៃទី៥ ខែកុម្ភៈនេះ ជួបជុំព្រះរាជវង្សានុវង្ស ចៅជិតចៅចម ជំទាវ ខុនណាង ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីកិត្តិយសនៅទីលានព្រះមេរុ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង ព្រះបរមអដ្ឋិ គង់ក្នុងព្រះកោដ្ឋពេជ្រ រួចដង្ហែទៅតម្កល់នៅលើព្រះមហាបញ្ចាក្នុងព្រះមេរុ និងនិមន្តព្រះសង្ឃ ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
កម្មវិធីមាន អុជប្រទីបជ្វាលា អុជកាំជ្រួច ភ្ញីទៀន និងនិមន្តព្រះសង្ឃ ៣២អង្គ ចម្រើនព្រះបរិត្ត នៅក្នុងព្រះមេរុ រួចទេសនាបឋមត្រាស់ និងពុទ្ធាភិសេក។